(​វ៉ាស៊ីនតោន​)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​មួយ​នៅ​ប្រទេស​រុស្ស៊ី ក្នុង​សប្ដាហ៍​ក្រោយ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទៅលើ​បញ្ហា​ស៊ី​រី និង​អ៊ុ​យក្រែន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​០៩ ខែ​ធ្នូ​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូប​នេះ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ពី​ការ​ប្រួល​ប្រែរ​អាកាសធាតុ នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

​លោក John Kerry បាន​និយាយថា លោក និង​រុស្ស៊ី «​ត្រូវបាន​គេ​ស្ថាបនា​» ឡើង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ចំពោះ​ជម្លោះ​នៅ​ស៊ី​រី ដូច្នេះ​ហើយ​លោក​ត្រូវ​ជួប​លោក Putin ដើម្បី​ពិភាក្សា​ទៅលើ​បញ្ហា​នេះ​៕​