(​ប៉េកាំង​)៖ យោង​តាម​ព័ត៌មាន Xinhua ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បានឲ្យដឹងថា ក្រុមប្រឹក្សារដ្ឋ​, គណៈរដ្ឋមន្ត្រី​ចិន បានប្រកាស​ធ្វើការ​ផ្លាស់ប្តូរ ក្រុម​មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​របស់​ខ្លួន នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។ លោក Peng Shujie ត្រូវបាន​តែងតាំង​ជា​អគ្គលេខាធិការរង នៃ​ក្រុមប្រឹក្សា​រដ្ឋ ហើយ​នឹង​មិន​មាន​ពេល​យូរ​ទៀត​នោះទេ ក្នុងការ​កាន់​តួនាទី​ជា និពន្ធ​នាយករង​នៃ​ភ្នាក់ងារ​ព័ត៌មាន Xinhua​។

​ក្រុមប្រឹក្សា​រដ្ឋ​បាន​តែងតាំង​លោក Li Ji អនុប្រធាន នៃ​បណ្ឌិតសភា​អភិបាលកិច្ច​ចិន ជំនួស​លោក Hong Yi ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង​។ លោក Luo Yulin ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា នៃ​អ្នកត្រួតពិនិត្យ​សហគ្រាស​ខ្នាត​ធំ ជា​កម្ម​សិទ្ធ​របស់​រដ្ឋ​។ ស្របពេល​ជាមួយគ្នានេះ​ដែរ លោក Yang Yuanyuan ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង ជា​អនុប្រធាន​រដ្ឋបាល​រដ្ឋ នៃ​សុវត្ថិភាព​ការងារ ហើយ​លោក Yao Gang ក៏​ត្រូវបាន​ដកចេញ​តំណែង​ជា​អនុប្រធាន​គណៈកម្មាធិកា​រមូល​ធនបត្រ របស់​ប្រទេស​ចិន​ផង​ដែរ​៕​