(​ឈី​កាហ្គោ​)៖ បាតុករ​រាប់រយ​នាក់​បាន​នាំគ្នា​ម​តវ៉ា​ប្រឆាំង​នៅមុខ​សាលាក្រុង​ឈី​កា​ហ្គោ ដោយ​ទាមទារ​ឲ្យ​អភិបាលក្រុងឈី​កាហ្គោ​លោក Rahm Emanuel លាលែង​ពី​តំណែង ព្រមទាំង​ឲ្យធ្វើ​ការ​ស៊ើប​អង្កេត​លើ​មន្ត្រី​សាលាក្រុង​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ​។​

​ក្រុម​បាតុករ​ដែល​ភាគច្រើន​ជា​យុវជន បាន​នាំគ្នា​មក​តវ៉ា និង​បាន​បិទ​ផ្លូវ​មួយចំនួន ក្រោយពេល​ដែល​លោក​អភិបាលក្រុង Rahm Emanuel បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​មុខ​ក្រុមប្រឹក្សាភិបាល​ក្រុង ពាក់ព័ន្ធ​នឹង​ការ​ដំណោះស្រាយ​រឿងអាស្រូវ​ក្នុង​ស្ថាប័ន​ប៉ូលិស​ក្រុង​។​

​អ្វី​ដែល​ធ្វើឲ្យ​ក្រុម​បាតុក​រខឹង​ខ្លាំង​នោះ​គឺ កាលពី​ឆ្នាំមុន ប៉ូលិស​ក្រុង​ម្នាក់ បាន​បាញ់សម្លាប់​បុរស​វ័យ​ជំទង់​ស្បែក​ខ្មៅ ហើយ​ប៉ូលិស​នោះ​ត្រូវបាន​តុលាការ​ក្រុង​កាត់ទោស​ស្រាល​បំផុត ដូច្នេះហើយ​ទើប​ពួកគេ​នាំគ្នា​មក​តវ៉ា និង​ស្នើ​ឲ្យ​លោក​អភិបាល​ក្រុង​ចុះ​ចេញពី​តំណែង​ព្រោះតែ​ខ្វះ​សមត្ថភាព និង​មាន​អំពើពុករលួយ​៕​