(​អាមេរិក​)៖ សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg បានបង្ហាញ​ជំហ​ក្នុង​ការគាំទ្រ​ពេញទំហឹង​លើក​ពលរដ្ឋ​ម៉ូ​ស្លីមនៅ​ជុំវិញ​ពិភពលោក ដោយ​ការគាំទ្រ​នេះ ត្រូវបាន​លោក Zuckerberg បង្ហោះ​នៅលើ Page ផ្ទាល់ខ្លួន​។​

​បន្ទាប់​ពី​មាន​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស លោក Mark Zuckerberg បាន​នឹក​ស្រមៃ​ថា ពលរដ្ឋ​ម៉ូ​ស្លីម​ទទួល​អារម្មណ៍​ភ័យខ្លា​ច ដោយសារ​តែ​ទង្វើ​របស់​អ្នកដទៃ​។ «​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិ​ជី​ហ្វ​មួយរូប ឪពុកម្ដាយរ​បស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា យើង​ត្រូវតែ​ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​ការវាយប្រហារ​គ្រប់​រូបភាព បើទោះបីជា​ការវាយប្រហា​រ​នោះ​មិនមែន​កើត​នៅ​ថ្ងៃនេះ​ក្ដី ប៉ុន្តែ​យើង​ត្រូវ​តតាំង​ដើម្បី​សេរីភាព​»​។ នេះ​ជា​សំដី​របស់​លោក Mark Zuckerberg​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុងនាម​លោក​ជា​មេ​ធំ Facebook លោក​ចង់​ឲ្យ​ជន​ម៉ូ​ស្លីម​គ្រប់រូប​ដឹងថា Facebook តែងតែ​ទទួល​ស្វាគមន៍​ជន​ម៉ូ​ស្លីម​ជានិច្ច ហើយ​លោក​នឹង​ប្រយុទ្ធប្រឆាំង​ដើម្បី​ការពារ​សិទ្ធិ​បុគ្គលិក សន្ដិភាព និង​សុវត្ថិភាព​ដល់​ជន​ម៉ូ​ស្លីម​។​

​ជា​ចុងក្រោយ​លោក Mark Zuckerberg បានបញ្ជាក់​ថា មិនត្រូវ​អស់សង្ឃឹម​ឡើយត្រូវ​ក្រោកឈរនិង​កសាង​ពិភពលោ​កឲ្យល្អប្រសើរ​ទាំងអស់គ្នា​។

គួរបញ្ជាក់ផងដែរថា ជនម៉ូស្លីម មិនមែនជាក្រុមភេរវករ ឬក្រុមឧទ្ទាម ISIS នោះទេ ផ្ទុយទៅវិញជនម៉ូស្លីម​ភាគច្រើនតែងតែទទួលរងការភិតភ័យពីសំណាក់ក្រុមភេរវករ ដែលអះអាងថាខ្លួនជាជនជាតិម៉ូស្លីម