(​បាងកក​)៖ រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ អាច​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់គុក ៣២​ឆ្នាំ បន្ទាប់ពី​រូបគេ​បាន​ចុច «Like» លើ​រូបភាព​ស្ដេច​នៃ​ប្រទេស​ថៃ ជាមួយនឹង​អត្ថបទ​ញុះញង់ ពាក់ព័ន្ធ​នឹង​ក្រុមនិស្សិត​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​ឧទ្យាន Rajabhakti Park នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្ដិ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ​។​

​លោក Thanakorn Siripaiboon វ័យ ២៧​ឆ្នាំ ត្រូវបាន​តម្រួត​ថៃ​ចាប់ខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត Samut Prakan ក្រោម​បទ​ចោទប្រកាន់​បំបះ​បំបោរ និង​ប្រមាថ​រាជវង្ស រួម​ទាំង​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​

​លោក Burin Thongprapai មន្ត្រី​ផ្នែក​ច្បាប់​សម្រាប់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ បានបញ្ជាក់​ថា យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ ការប្រមាថ​រាជវង្ស ប្រឈមមុខ​នឹង​ការជាប់គុក ១៥​ឆ្នាំ ហើយ​បុរស​ម្នាក់​នេះ អាច​ចាប់​គុក​ដល់​៣៥​ឆ្នាំ ព្រោះ​គេ​មាន​បទល្មើស​ច្រើន​, ញុះញង់​, ប្រមាថ​រាជរ​ង្ស និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​

​លោក Thanakorn បាន​សារភាព​ថា លោក​ពិតជា​បាន​ចុច «Like» និង​បង្ហោះ​រូប​ព្រះមហាក្សត្រ ព្រមទាំង​អត្ថបទ​ដែល​និយាយ​ពី​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ពី​សំណាក់​និស្សិត​នៅ​ឧទ្យាន Rajabhakti Park គោលបំណង​គឺ​ញុះញង់​ដល់​ក្រុមនិស្សិត​៕​