(អាល្លឺម៉ង់)៖ លោក Helmut Schmidt អតីតអធិការបតីអាល្លឺម៉ង់ បានទទួលមរណភាព​ហើយនៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាម្សិលមិញនេះ នៅក្នុងគេហដ្ឋានរបស់លោក​ក្នុង​ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ក្នុងវ័យ ៩៦ឆ្នាំ។

​គ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក Schmidt បានឲ្យដឹងថា គាត់ស្លាប់នៅថ្ងៃទីទី១០ ខែវិច្ឆិកាម្សិលមិញនេះ ដោយសារជំងឺជរាពាធ ព្រោះប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សុខភាពរបស់លោក Schmidt ធ្លាក់ចុះ និងទន់ខ្សោយខ្លាំង។

លោក Schmidt បានឡើងកាន់តំណែងជាអតីតអធិការបតីអាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៧៤ និង​បញ្ចប់នៅឆ្នាំ ១៩៨២ ដោយនៅក្នុងអំឡុងពេលកាន់តំណែងលោកជាបុគ្គលិក​មួយរូប ដែលជួយឲ្យសេដ្ឋកិច្ចអាល្លឺម៉ង់រីកច្រើន៕