(​លី​បង់​)៖ ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ការវាយប្រហារ​នៅ​ទីក្រុង ប៉ារីស ដែល​បណ្តាលឲ្យ​មនុស្ស​១២៨​នាក់​ស្លាប់ ក៏​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅក្នុង​ទីក្រុង Beirut ប្រទេស លី​បង់​ផងដែរ ដែល​បណ្តាលឲ្យ​មនុស្ស​៤៣​នាក់​ស្លាប់ និង​២៣៩​នាក់​រងរបួស នេះ​បើ​យោង​តាម​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​យោងតាម​ប្រភព​ពី​ភេ​វ​រករ​ដែល​នៅ​រស់រាន​មានជីវិត ពី​ហេតុការណ៍​នេះ​បានឲ្យដឹងថា ការវាយប្រហារ​នេះ បាន​ធ្វើឡើង​ដោយ​ពួក​ឧទ្ទាម ISIS ដែល​ត្រូវបាន​បញ្ជូន​ពី​ប្រទេស ស៊ី​រី ទៅកាន់​ប្រទេស លី​បង់​។ ការវាយប្រហារ​បាន​ធ្វើ​ឡើង​ក្នុង​ភាគខាងត្បូង​ទីក្រុង ក្បែរ​ទីផ្សារ​ដែលមាន​មនុស្ស កកកុញ​។​

​ក្រុម​ភេ​វ​រករ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ឧទ្ទាម​ISIS បាន​ប្រកាស​ថា​នេះ​ជា​សកម្មភាព​វាយប្រហារ​របស់​ពួកគេ​៕​