​(តួ​ក​គី)​៖ អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល G20 ដែល​ធ្វើ​នៅ​ប្រទេស​តួ​ក​គី មាន​ជំនួប​ក្រៅផ្លូវការ​មួយ​រយៈពេល​៣៥​នាទី រវាង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ស្ដីពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ុ​យក្រែន លោក Obama បាន​ប្តេជ្ញា ថា​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការលុបបំបាត់​ក្រុម ISIS និង​បង្កើន​កិច្ច​ការពារ​ពី​ការវាយប្រហារ​ណាមួយ ពី​សំណាក់​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ទាំងនោះ​។

ខណៈនោះ​ដែរ លោក Obama ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជាពិសេស​គឺ​លោក Vladimir Putin ផ្តោត​លើ​ការប្រយុទ្ធប្រឆាំង នឹង​ក្រុម​ជី​ហាដ​និយម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ឲ្យ​កាន់តែ​ខ្លាំងខ្លា​ផងដែរ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទី​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិការ​នេះ​៕