(​ប្រ៊ូ​សែល​)៖ សកម្មប្រយុទ្ធ​ដែល​ធ្វើ​សកម្មភាព​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស មាន ៣​នាក់ ត្រូវបាន​គេ​ដឹង​ថា​មកពី​ប្រទេស ប៊ែក​ហ្ស៊ី​ក ដោយ​ប្រភព​ជិតស្និទ្ធ​នឹង​ក្រុម​ស៊ើបអង្កេត​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ស្នាក់នៅ​ក្នុង​សង្កាត់ Molenbeek ទីក្រុង Brussels ហើយក៏​មាន​រថយន្ត​មកពី​ប្រទេស​ប៊ែកហ្ស៊ី​ក​ចំនួន ៣​គ្រឿង​ជាប់​សង្ស័យ​ផងដែរ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងា​សារព័ត៌មាន​ចិន​ស៊ិនហួ ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​៕​