(អេ​ហ្ស៊ី​ប)​៖ អាជ្ញាធ​រអេ​ហ្ស៊ី​ប បាន​ចាប់ខ្លួន​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ព្រលាន​យន្តហោះ Sharm el Sheikh ចំនួន ២​រូប ដែល​ជាប់​សង្ស័យ​ក្នុងករណី​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី តំបន់ Sinai ប្រទេស​អេ​ហ្ស៊ី​ប ដែល​បាន​សម្លាប់​មនុស្ស ២២៤​នាក់​ នេះ​បើយោងតាមការចេញផ្សាយរបស់​ Sky News នៅ​មុននេះ​បន្ដិច៕