(​ប៉ារីស​)៖ ប៉ូលិស​បាន​ឆ្មក់​ចូល​កន្លែង​លាក់ខ្លួន​នៅ​ដ៏​មាន​សុវត្ថិភាព នៅក្នុង​សណ្ឋាគារ​មួយកន្លែង របស់​ក្រុម​ភេ​វរ​ករ ដែល​ពួកគេ​បាន​ស្នាក់នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​ការវាយប្រហារ​នៅ​ទីក្រុង ប៉ារីស នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Telegraph ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​ក្រុម​អ្នក​ស៊ើបអង្កេត​ក៏​បាន​រកឃើញ​ម្ចុល​សឺ​រ៉ាំង​ជាច្រើន រួម​ទាំង​សៀវភៅ​ដែល​មាន​ឈ្មោះ​លោក Abdeslam ជា​ជនសង្ស័យ​កំពុង​តាម​ចាប់ខ្លួន ក្នុង​បន្ទប់​សណ្ឋាគារ​ពីរ​បន្ទប់ ដែល​ស្ថិតនៅ​ក្បែរ​ទីក្រុង ប៉ារីស​។
​មិនតែប៉ុណ្ណោះ​ក្រុម​អ្នក​ស៊ើបអង្កេត​ក៏​បាន​រកឃើញ​កន្លែង​ស្នាក់​នៅ​ដ៏​មាន​សុវត្ថិភាព​មួយកន្លែង​ទៀត របស់លោក Ibrahim Abdeslam ដែល​ជា​បង​ប្រុស​បង្កើត​របស់​ជនសង្ស័យ​ផងដែរ​។ ប៉ូលិស​សន្និដ្ឋានថា កន្លែង​នោះ​អាច​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការផលិត​គ្រាប់បែក​របស់​ភេ​វ​រករ​មួយ​ក្រុម​ផ្សេងទៀត​៕​