(វ៉ាស៊ីងតោន)៖ មនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និងលំនៅដ្ឋាន រួមទាំងហាងទំនិញប្រមាណ៣៦ម៉ឺនខ្នង ក្នុងតំបន់ក្បែរមាត់សមុទ្រក្នុង រដ្ឋវ៉ាស៊ីនតោន ត្រូវផ្តាច់ពីចរន្តអគ្គីសនី បន្ទាប់ពីមានព្យុះខ្លាំងក្លាបានបក់បោក ព្រមទាំងបានផ្តួលរំលំដើមឈើ និងបង្កជាការបាក់ដីផងដែរ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

អាជ្ញាធរបានឲ្យដឹងថា ព្យុះនេះមានល្បឿន៧៩គីឡូម៉ែត្រក្នុងមួយម៉ោង បាន​បក់បោកផ្តួលដើមឈើ និង​កាច់ផ្តាច់ខែ្សភ្លើងសម្រាប់តភ្ជាប់ចរន្តអគ្គីសនី ព្រមទាំងបង្កឲ្យមានគំនរបាក់បែកនានានៅតាមដងផ្លូវ ។ ជនរងគ្រោះទាំងពីរបានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់បណ្តាលមកពី​ខ្យល់ព្យុះនេះ ៕