(ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls បានថ្លែងព្រមានថា ប្រទេសបារាំង អាចប្រឈមទៅនឹងការវាយប្រហារដោយអាវុធគីមី និងជីវសាស្រ្ត ពីសំណាក់ក្រុមភេរវករ ខណៈដែលបារាំងកំពុងដាក់ប្រទេសក្នុងភាពអាសន្ន និងពិ ភាក្សាជាបន្ទាន់មួយ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះ ។

ទន្ទឹមនឹងនោះដែរ ប៉ូលិសប៊ែលហ្ស៊ិក ក៏បានវាយឆ្មក់ចូលចាប់ក្រុមភេរវករបាន៦នាក់ ដែលមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅប៉ារីស តែមិនច្បាស់ថាតើមានការជាប់ពាក់ព័ន្ធ នឹងការវាយចូលចាប់បានមនុស្ស៧នាក់កាលពីថ្ងៃពុធម្សិលមិញ ឬយ៉ាងណានោះទេ ៕