(​បង់​ក្លា​ដែស​)៖ ក្រុម​ឥស្លាម​ជ្រុលនិយម ISIS បាន​ធ្វើការ​គំរាម​វាយប្រហារ​បុព្វ​ជិត​អ៊ីតាលី នៅក្នុង​ប្រទេស​បង់​ក្លា​ដែស ជា​បន្ត​ទៀត នេះ​បើ​យោង​តាម​សារព័ត៌មាន Agence France Presse ចេញផ្សាយ​មុន​នេះ ។​

​នេះ​ជា​ការគំរាមកំហែង​ជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​បាន​បើក​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​១៣ វិច្ឆិកា​រួចមក ដើម្បី ឆ្លើយតប​ទៅនឹង​បារាំង​ដែល​បាន​បើក​ការវាយប្រហារ​ទៅលើ ISIS នៅ​ស៊ី​រី​ចំនួន​២​ដង​មក​នេះ ហើយ​ក៏​តែងតែ​ចេញមុខ​មក​បញ្ជាក់ថា ពួកគេ​ជា​អ្នក​ធ្វើ​ទាំងអស់ រាល់​ករណី​ដែល​បាន​កើតឡើង ជាពិសេស​គឺ​ហេតុការណ៍​ធ្លាក់​យន្តហោះ​រុស្ស៊ី​ដឹក អ្នកដំណើរ ២២៤​នាក់​ដែល​បាន​ស្លាប់​ទាំងអស់​នៅក្នុង​ទីក្រុង Sinai ប្រទេស​អេ​ហ្ស៊ី​ប ៕​