(តូក្យូ)៖ ជប៉ុនបានធ្វើការសាកល្បងហោះហើរ យន្តហោះដឹកអ្នកដំណើរជាលើកដំបូង ដែលផលិតឡើងដោយ​ក្រុម​ហ៊ុនក្នុងស្រុក Mitsubishi បន្ទាប់ពី​ផ្អាកការផលិត​អស់រយៈពេល ៥០ឆ្នាំ​ នេះបើយោងតាមការចុះផ្សាយរបស់​កាសែតជប៉ុនថាម ចេញផ្សាយនៅថ្ងៃនេះ។

ការសាកល្បងហោះហើរនូវយន្ដហោះដឹកអ្នកដំណើរនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន Mitsubishi គឺជាជោគជ័យដ៏ធំមួយ ព្រោះវានឹងជួយបង្កើនចំណូលវិស័យ​ទេសចរណ៍​ និងចំណូលពលរដ្ឋជប៉ុន។

យន្ដហោះក្នុងស្រុកថ្មីនេះ មានប្រវែង ៣៥ម៉ែត្រ និងមានកៅអីអ្នកដំណើរចម្លោះពី ៧០ ទៅ ៩០កៅអី រួមទាំងស៊ីប្រេងតិចជាងយន្ដហោះដទៃទៀតដល់ទៅ ២០ភាគរយ៕