(រ៉ង់ហ្គូន)៖ យោងតាមការចុះផ្សាយរបស់កាសែត The Myanmar Times នាសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន​​​ សេន បានអបអរសាទរគណបក្សសម្ព័ន្ធ​ជាតិ​ ដើម្បីលទ្ធិប្រជាធិបតេយ្យ​ (NLD ) ដែលទទួលបានជ័យជំនះលើការបោះឆ្នោត និងសន្យាថា​នឹង​ផ្ទេរ​អំណាចឲ្យដោយសន្ដិវិធី។

គណបក្ស NLD បានថ្លែងនៅក្នុងសេចក្ដីប្រកាសនារសៀលថ្ងៃនេះថា លោក Ye Htut រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជា​អ្នកនាំពាក្យរបស់ប្រធានាធិបតី បានសាទរ​ចំពោះ​ជ័យ​ជំនះ​របស់គណបក្ស NLD។

ក្រៅពីអរគុណ​ចំពោះកិច្ចសហការក្នុងការបោះឆ្នោត លោក ថេន​​​ សេន ក៏បានសន្យា​​ផ្ទេរ​អំណាចទៅឲ្យគណបក្សឈ្នះឆ្នោត នៅក្រោយពេលដែល​គណៈកម្មការរៀបចំការបោះឆ្នោត​ប្រកាសលទ្ធផលជាផ្លូវការ។ នេះជាការអះអាងរបស់គណបក្ស ​NLD ដែលបាបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការ។

យោងតាមរដ្ឋធមុនញ្ញមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នបានឲ្យដឹងថា សមាជិកសភាថ្មី​នឹងត្រូវ​ស្បថចូលកាន់តំណែងនៅក្នុងខែមករា​ ឆ្នាំ២០១៦ ហើយសមាជិកសភាថ្មីនេះនឹងជ្រើសរើសប្រធានថ្មីនៅក្នុងខែកុម្ភៈ ហើយ​ប្រធានាធិបតី​នឹង​បង្កើតរដ្ឋាភិបាលមួយថ្មីដើម្បីទទួលតំណែងនៅថ្ងៃទី៣០ ខែមីនា៕