(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃពុធនេះ បានបញ្ជូនក្រុមអ្នកជំនាញជិត ៥០នាក់ បន្ថែមទៀតទៅកាន់​តំបន់ Sinai Peninsula ប្រទេសអេហ្ស៊ីប ដែលជាទីកន្លែងយន្តហោះដឹកអ្នកដំណើរ​រុស្ស៊ី​ធ្លាក់ និងសម្លាប់មនុស្ស ២២៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់​សារព័ត៌មានរុស្សី RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលម៉ូស្គូ​ បានឲ្យដឹងថា មនុស្ស ៤៨នាក់ ដែលស្ថិតនៅក្នុង​ក្រុមស្វែងរក និងជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់តំបន់ Sinai ដើម្បីស្វែងរក​សាកសព​ជនរងគ្រោះ និងស្វែងរកវត្ថុតាងផ្សេងៗ។

គួរបញ្ជាក់ផងដែរថា​ យន្តហោះដឹកអ្នកដំណើររុស្ស៊ី បានធ្លាក់នៅក្នុងតំបន់ Sinai កាលពី​ថ្ងៃ​ទី៣១ ខែតុលា ដោយបានសម្លាប់មនុស្ស ២២៤នាក់ ហើយមកដល់ពេលនេះ ព័ត៌មាន​ចុងក្រោយបានបញ្ជាក់ថា យន្តហោះរុស្ស៊ីធ្លាក់ដោយសារតែករណីបំផ្ទុះគ្រាប់បែក៕