(កាប៊ុល)៖ មនុស្សរាប់ពាន់នាក់ បាននាំគ្នាមកតវ៉ាប្រឆាំងនឹងការកាត់ក្បាល ជនជាតិដើមភាគតិច Hazara ពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និយម ដោយការតវ៉ានេះ ធ្វើឡើងនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន​ និងទាមទារឲ្យ​រដ្ឋាភិបាលមានដំណោះស្រាយសមស្រប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានក្នុងស្រុក ចេញផ្សាយនៅ​រសៀល​ថ្ងៃទី១១ ខែវិច្ឆិកានេះ៕