(ស្វីស)៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសឈ្មោះបេក្ខជន៥រូប ដែលត្រៀមឈរឈ្មោះបោះឆ្នោតនាថ្ងៃ ទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ ខាមមុខនៅទីស្នាក់ការកណ្តាល ស្ថិតក្នុងទីក្រុប Zurich ប្រទេសស្វីស ។

តាមរយៈសារព័ត៌មាន Sky News បានឲ្យដឹងមុននេះបន្តិចថា នេះជាលើកទី២ហើយដែល FIFA ប្រកាសឈ្មោះបេក្ខជន ឈរឈ្មោះ ដែលត្រៀមប្រជែងតំណែងប្រធាន FIFA ពីលោក Sepp Blatter ដែលបានលាឈប់កាលពីដើមខែមិថុនា ឆ្នាំ២០១៥ ក្រោយពេលជាប់ឆ្នោតក្នុងអាណត្តិទី៥របស់លោកបាន៣ថ្ងៃ ។

បេក្ខជនទាំង៥រូបនោះរួមមាន ព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានី Ali Bin Al-Hussein, Sheikh Al Khalifa, Jerome Champagne, Gianni Infantino និងលោក Tokyo Sexwale ដោយកាត់ឈ្មោះបេក្ខជន២រូបចេញរួមមាន ប្រធាន សហព័ន្ធបាល់ទាត់អឺរ៉ុបលោក Michel Platini និងលោក Musa Bility ៕
 

លោក Musa Bility (រូបទី៣ក្រោមរាប់ពីឆ្វេង) និងលោក Michel Platini (រូបទី៤)