(​ម៉ូស្គូ​)៖ សមាជិក​សភា​តំណាង​ឲ្យ​គណបក្ស​កុម្មុយនីស្ដ​រុស្ស៊ី បាន​ស្នើ​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ឲ្យធ្វើ​ការហាមឃាត់​ការហោះហើ​រ​ទៅកាន់​ប្រទេស​តួ​ក​គី និង​ទុយ​នេ​ស៊ី ដោយ​លើកឡើង​ថា ស្ថានភាព​សន្តិសុខ នៅក្នុង​ប្រទេស​ទាំង​ពីរ​នេះ​មិនល្អ និង​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​ប្រទេស​អេ​ហ្ស៊ី​ប និង​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​រុស្ស៊ី​ជា​ចម្បង ក្រោយពេល​ធ្លាក់​យន្តហោះ​នៅអេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​កន្លង​ទៅនេះ ដោយ​បាន​សម្លាប់​មនុស្ស ២២៤​នាក់ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​៕​