(​វ៉ាស៊ីនតោន​)៖ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា លើ​ដក ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​ប្រទេស​លី​បេរី​យ៉ា នេះ​បើ​យោង​តាម​ការចុះផ្សាយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។​

​រដ្ឋបាល​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​លី​បេរី​យ៉ា អស់​រយៈ ពេល​ជាង ១០​ឆ្នាំ ដោយ​ចោទប្រកាន់​ថា សកម្មភាព​របស់​អតីត​ប្រធានាធិបតី លី​បេរី​យ៉ា លោក ឆា​លែស ថា​យល័​រ និង​រដ្ឋបាល​ផ្ទៃក្នុង​របស់​លោក បាន​បង្ក​គំរាម​មួយ​ទៅ​កាន់​អាមេរិក ព្រមទាំង​ចោទប្រកាន់​ពី​បទ​បង្កើន​កំដៅ​សង្គ្រាម ដ៏​ឃោ​ឃៅ​មួយ​នៅក្នុង​ប្រទេស អំឡុង​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ ២០០២៕​