(បាងកក)​៖ យ៉ាងហោច​ណាស់​មនុស្ស ៤​នាក់​ស្លាប់ និង​៤​នាក់​ផ្សេង​ទៀត​របួស​នៅក្នុង​ករណី​ផ្ទុះ​គ្រាប់បែក​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ដែល​ជា​ទីកន្លែង​គ្រប់​ដណ្ដប់​ដោយ​ក្រុម​ឧទ្ទាម ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ដណ្ដើម​ទទួលបាន​ស្វ័យភាព នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍ និង​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​។​

​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះ បាន​កើតឡើង​នៅ​កន្លែង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​ក្នុងស្រុក Khok Pho ក្នុង​ខេត្ត Pattani កាលពី​វេលា​ម៉ោង​ប្រមាណ ៨​ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​៕​