(រ៉ង់​ហ្គូ​ន)​៖ យោង​តាម​ការបញ្ជាក់រ​បស់​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ បានឲ្យដឹងថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​អាសនៈ​ចំនួន​៣២៩ (៣២៩/៦៦៤) មានន័យ​ថា គណបក្ស​របស់​លោកស្រី​អាច​គ្រប់គ្រង​សភា​ជាន់​ទាប និង​សភា​ខ្ពស់​របស់​មី​យ៉ាន់​ម៉ា​បាន នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ BBC ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​៕