(លីបង់)៖ ក្នុងរយៈពេលមួយថ្ងៃមុនការវាយប្រហារនៅទីក្រុង ប៉ារីស ដែលបណ្តាលឲ្យមនុស្ស១២៨នាក់ស្លាប់ ក៏មានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងទីក្រុង Beirut ប្រទេស លីបង់ផងដែរ ដែលបណ្តាលឲ្យមនុស្ស៤៣នាក់ស្លាប់ និង២៣៩នាក់រងរបួស នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
យោងតាមប្រភពពីភេវរករដែលនៅរស់រានមានជីវិត ពីហេតុការណ៍នេះបានឲ្យដឹងថា ការវាយប្រហារនេះ បានធ្វើឡើងដោយពួកឧទ្ទាម ISIS ដែលត្រូវបានបញ្ជូនពីប្រទេស ស៊ីរី ទៅកាន់ប្រទេស លីបង់។ ការវាយប្រហារបានធ្វើឡើងក្នុងភាគខាងត្បូងទីក្រុង ក្បែរទីផ្សារដែលមានមនុស្ស កកកុញ។
ក្រុមភេវរករដែលមានទំនាក់ទំនងជាមួយពួកឧទ្ទាមISIS បានប្រកាសថានេះជាសកម្មភាពវាយប្រហាររបស់ពួកគេ៕