(ប៉ារីស)៖ ក្រសួងការពារជាតិបារាំង បានឲ្យដឹងនៅថ្ងៃនេះថា យន្តហោះចម្បាំងចំនួន ១០គ្រឿង បានចេញប្រតិបត្តិការទៅទម្លាក់គ្រាប់បែកនៅតំបន់ Raqqa ប្រទេសស៊ីរី ដែលជាកិច្ចប្រតិបត្តិការកម្ទេចក្រុម ISIS ដោយគោលដៅនៃប្រតិបត្តិការលើនេះមានបន្ទាយធំ បន្ទាយវ៉ឹកហាត់ និងឃ្លាំងផ្ទុកសម្ភារ ហើយក៏ជាការសងសឹងទៅក្រុម ISIS ដែលបានបាញ់ និងបំផ្ទុះគ្រាប់បែកនៅកណ្ដាលក្រុងប៉ារីស ស្លាប់មនុស្ស ១៣២នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស៕