(ស្វាយរៀង)៖ លោក សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង និងសហការី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានសួរសុខទុក្ខនិងផ្តល់ថវិកា ប្រមាណ ៣ ៤៣០ ០០០ រៀល ជូនដល់លោក ហែន សាគុណ អតីតអភិបាលស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជំងឺនៅលំនៅឋានស្ថិតក្នុងឃុំជ្រៃធំ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក សៅ សុខា បានប្រាប់ឲ្យលោក ហែន សាគុណ ខិតខំថែរក្សាសុខភាព ឲ្យបានល្អ បើទោះបីកំពុងទទួលរង ការវាយប្រហារពីជំងឺ យ៉ាងណាក៏ដោយ ហើយថវិកាទាំងនេះ បើទោះបីមិនច្រើនក្តី តែអាចជួយសម្រួល ការលំបាកមួយចំនួនផងដែរ៕