(ភ្នំពេញ)៖ ជាថ្មីម្តងទៀតហើយ ​តារាចម្រៀងសំនៀងពី​រោះបទមនោសញ្ចេតនា ​លោក សួស សងវាចា ​បានត្រូវក្រុមគ្រួសារ​បញ្ជូនទៅសង្រ្គោះ​នៅមន្ទីរពេទ្យជោរៃ ​ស្ថិតនៅក្នុងខណ្ឌ​ច្បារអំពៅ​ បន្ទាប់ពីទើបវិលត្រឡប់ពី​ព្យាបាលការដាច់​សរសៃឈាមខួរក្បាល ​ដោយ​សារ​ជំងឺ​លើសឈាម​នៅក្នុងប្រទេសវៀតណាម​ បានរយៈពេល ៣ថ្ងៃនោះរួចមក ។

បើតាមលោក សុភី​ ប្អូនប្រុសលោកសួស ​សងវាចា​បានបា្រប់ Fresh News ​នៅប៉ុន្មាន​នាទី​មុននេះថា​ គិតត្រឹមម៉ោង ២៖៤៥នាទី​រសៀលថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០១៥នេះ សម្ពាធ​ឈាមតារាចម្រៀងរូបនេះ ​ស្ថិតនៅ​ចន្លោះពី ១៥ទៅ១៦នៅ​ឡើយ ហើយថាបើ​តាម​គ្រូពេទ្យ​ប្រសិនបើសម្ពាធ​ឈាមចុះមកត្រឹម ១៤នោះ ​នឹងអាចចេញពីមន្ទីរពេទ្យ​បាន ។

លោកបន្តថា ​បងប្រុសរបស់លោ ក​(សួស សងវាចា) ​អាចនិយាយ​និងហូបបានធម្មតា ប៉ុន្តែគ្រាន់​តែមិនអាចដើរបាន​ ។ យ៉ាងណាក៏ដោយ​ លោក សុភី បានបញ្ជាក់ថា បើតាម​គ្រូពេទ្យនៅវៀតណាម​ ប្រសិនបើគាត់ ​(សួស សងវាចា)​ព្យាយាមហាត់បា្រណរយៈពេល​ ៦​ខែទៀត ​គាត់នឹងអាចដើរបាន ។

គួរបញ្ជាក់ថា ​លោក សួស សងវាចា ​បានដួលដាច់​សរសៃឈាមខួរក្បាល ​ខណៈដែល​គាត់​រត់ហាត់ប្រាណនៅមុខផ្ទះ​ ​កាលពីល្ងាច​ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៥ ។

ដោយសារ​តែអាការៈមិនធូរស្រាល​ ក្រោយព្យាបាល​នៅមន្ទីរពេទ្យជោរៃបឹងស្នោ​ លោក​ក៏ត្រូវបានក្រុមគ្រួសារ​​បញ្ជូនទៅសង្គ្រោះបន្ដ​នៅមន្ទីរពេទ្យនៃ​ប្រទេស​វៀតណាម​ កាល​ពី​ព្រឹកថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ៕