(ភ្នំពេញ)៖ ជំនួបរវាងសម្តេច ស ខេង ប្រធានក្រុមសភាមតិភាគច្រើន និងលោក សម រង្ស៊ី ប្រធានក្រុមសភាមតិភាគតិច បានចាប់ផ្តើមហើយ នៅម៉ោង ៥៖២៥នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥នេះ ក្នុងវិមានរដ្ឋសភា ។

ជំនួបនេះ មានសមាសភាពម្ខាង៥នាក់ ក្នុងនោះខាងគណបក្សប្រជាជនកម្ពុជាមាន សម្តេច ស ខេង , ឧបនាយករដ្ឋមន្រ្តី គាត ឈន់, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន , លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ ។ ចំណែកខាងគណបក្សសង្រ្គោះជាតិមាន លោក សម រង្ស៊ី លោក កឹម សុខា លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទ្ធិ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឃុំសង្កាត់ និងចំណុចខ្វែងគំនិតគ្នាមួយចំនួន ក្នុងការរៀប​ចំបទបញ្ជាផ្ទៃក្នុង៕