(ប៉ារីស)៖ ប៉ូលិសបារាំង ប្រកាសបង្ហាញអត្តសញ្ញាណ ជនសង្ស័យថ្មីមួយទៀត ដែលនៅមានជីវិត និងកំពុងរត់គេចខ្លួន ដែលជាប់ពាក់ព័ន្ធនឹង ករណីការវាយប្រហារ កណ្ដាលទីក្រុងប៉ារីស កាលពីថ្ងៃសុក្រកន្លងទៅនេះ ដែលបណ្ដាលឲ្យស្លាប់មនុស្ស ១៣២នាក់ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា។
បុរសដែលជាជនសង្ស័យនោះមានឈ្មោះថា Salah Abdeslam អាយុ ២៦ឆ្នាំ ត្រូវបានប៉ូលិសបញ្ជាក់ថា ជាបុគ្គលិកដែលមាន «គ្រោះថ្នាក់» ដូច្នេះសូមពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ហើយបើសិនជាឃើញ សូមរាយការណ៍ជាបន្ទាន់៕