(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី និងលោក កឹម សុខា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានបន្តដំណើរចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ៣០០នាក់ នៅផែផ្សារក្រោម ភូមិ ចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ​បានចុះទៅចូលរួមពិធីបុណ្យ «រ៉ូយ៉ាហាជី» ជាមួយប្រជាពលរដ្ឋ ខ្មែរ-ឥស្លាម នៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕