(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls បានឲ្យដឹងថានៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា ការវាយប្រហារជាភេរវកម្មថ្មីមួយ ត្រូវបានគ្រោងរៀបចំធ្វើនៅក្នុងប្រទេសបារាំង និងនៅអឺរ៉ុប បន្ទាប់ពីមានការសម្លាប់រង្គាល នៅកណ្ដាលទីក្រុងប៉ារីស កាលពីថ្ងៃសុក្រសប្ដាហ៍មុន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News ចេញផ្សាយនៅមុននេះបន្ដិច៕