(ពិភពលោក)៖ យោងតាមព័ត៌មាន Reuters ចេញផ្សាយមុននេះបន្ដិចបានឲ្យដឹងថា ក្រុម ISIS បានប្រកាសតាមរយៈវីដេអូថ្មីមួយនៅលើអនឡាញ ដោយបានគំរាមកម្ទេចទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត។
នៅក្នុងវីដេអូថ្មីរបស់ក្រុម ISIS បានលើកឡើងថា ក្រុមបណ្ដាប្រទេសដែលចូលរួមវាយប្រហារពួកគេ (ស៊ីរី) នឹង «មានជោគវាសនា ដូចប្រទេសបារាំង»។
សូមជំរាបថា ក្រោយពីហេតុការណ៍វាយប្រហារយ៉ាងធ្ងន់ធ្ងរនៅទីក្រុងប៉ារីស ពីសំណាក់ក្រុម ISIS ឈានដល់មានអ្នកស្លាប់រហូតដល់ ១៣២នាក់ បារាំងបានបើកប្រតិបត្តិការជញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅវាយកម្ទេចក្រុម ISIS នៅប្រទេសស៊ីរី ដើម្បីជាការសងសឹក៕