(ប៉ារីស)៖ អាជ្ញាធរបារាំងអាចកំណត់មុខសញ្ញាបុរសពីរនាក់ ដែលពួកគេជឿជាក់ថា ជាមេផ្តួចផ្តើមគំនិត ក្នុងការបង្កើតគម្រោង និងចេញបញ្ជាវាយប្រហារនៅប៉ារីស ដែលបណ្តាលឲ្យមនុស្ស១៣២នាក់ស្លាប់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន NPR ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
តាមរយៈការដកស្រង់នូវប្រភពដែលស្និទ្ធិទៅនឹង ក្រុមស៊ើបអង្កេតក្នុងទីក្រុងប៉ារីស អាជ្ញាធរបារាំងជឿជាក់ថា លោក Salim Benghalem ដែលមានសញ្ជាតិជាជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិត ដោយឡែកលោក Abdelhamid Abaaoud ជាអ្នកចេញបញ្ជាទៅលើក្រុមភេវរករ។ ប្រភពដដែលបានឲ្យដឹងថា បុរសទាំងពីរស្ថិតនៅក្នុងប្រទេស ស៊ីរី៕