(ប៉េកាំង)៖ ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដី ដែលបង្កឡើងដោយគ្រោះទឹកជំនន់ក្នុងខេត្ត Zhejiang ប្រទេសចិន បានកើនឡើងដល់២៥នាក់ ខណៈដែលមនុស្ស១២នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន លំនៅដ្ឋានជាច្រើនខ្នងត្រូវបានដីភក់លេបត្របាក់ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៕