(ប៉ារីស)៖ ក្រសួងការពារជាតិបារាំងបានឲ្យដឹងថា យន្តហោះចម្បាំងរបស់បារាំង បានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់ក្រុមឧទ្ទាម ISIS នៅក្នុងតំបន់ Raqqa ប្រទេសស៊ីរី ដែលនេះជាប្រតិបត្តិការវាយប្រហារតាមដែនអាកាសលើកទី២ បន្ទាប់ពីក្រុម ISIS បានបង្កភេរវកម្មនៅកណ្ដាលក្រុងប៉ារីស សម្លាប់មនុស្ស ១៣២នាក់ និងរបួសជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់ AFP ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា៕