(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានយល់ព្រមលក់គ្រាប់បែកខ្នាតយក្សចំនួន ២២.០០០គ្រាប់ ទៅឲ្យអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ ១,២៩ពាន់លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងវិស័យយោធា និងដើម្បីចូលរួមនៅក្នុងប្រតិបត្តិការកម្ទេចក្រុមឧទ្ទាមនៅក្នុងប្រទេសយេសមែន និងស៊ីរី នេះបើយោងតាមការឲ្យដឹងពីមន្ទីរបញ្ចកោណ៕