(ភ្នំពេញ)៖ មនុស្សពីរនាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងនោះម្នាក់ស្លាប់ ដោយដាច់ខ្លួនជាពីរកំណាត់ ដោយសារតែអ្នកបើកបរ រថយន្តធុនធំយីឌុបស្រវឹងស្រាជោគ បើកហោះរំលងទ្រូងផ្លូវជ្រុលទៅបុកពេញទំហឹង នៅម៉ោងជិត៩៖០០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត បង្កម៉ាក Hyandia យីឌុប ក្បាលពណ៌ទឹកប្រាក់ ទ្រង់ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-2287 បើកបរបុរសម្នាក់ និងព្រូម្នាក់(ពុំត្រូវបានគេស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅលិចទៅកើត លុះដល់ចំណុចកើតហេតុ ទំនងជាស្រវឹងស្រាជោគ បញ្ជាចង្កូតលែងបាន បណ្តាលឲ្យរថយន្តហោះរំលងទ្រូងផ្លូវ ឆ្លងទៅចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅសេរី ឆ្នាំ២០១០ បុកអូសទាំងទាំងម៉ូតូគៀបនឹងទ្រូវផ្លូវបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ និងអ្នកជិះជាមួយ ទាំងពីរនាក់ ប៉ុន្តែម្នាក់ស្លាប់ដោយដាច់ ខ្លួនជាពីរកំណាត់ ដោយសារគៀបនឹងទ្រូវផ្លូវ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា បន្ទាប់ពីបុកជនរងគ្រោះរួច រថយន្តបង្ករបានបន្តទៅបុក របងផែស្ងួតសូងួនទើបឈប់ ហើយអ្នកបើកបរគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ វត្ថុតាងទាំងពីរគ្រឿង ត្រូវបាននគរបាលប្រគល់ទៅឲ្យ នគរចរាចរណ៍ ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីយកទៅរក្សាទុកចាត់ការ ទៅតាមនីតិវិធីច្បាប់៕