(ក្រិច)៖ នៅមុននេះបន្ដិចមានករណីរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ បានកើតឡើងនៅក្បែរកោះ Lefkada ស្ថិតនៅក្នុងប្រទេសក្រិច ប៉ុន្តែមិនទាន់មានរបាយការណ៍ស្ដីអំពីផលប៉ះពាល់ឡើយ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា៕