(ប៉ៃលិន)៖ ប្រជាពលរដ្ឋក្រីក្រ២គ្រួសារ ដែលរស់នៅក្នុងភូមិអូខ្ទីង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ បានទទួលអំណោយផ្ទះ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយពិធីប្រគល់ និងទទួលផ្ទះនេះ ត្រូវបានរៀបចំឡើង ក្រោមការអញ្ជើញចូលរួម លោក អ៉ី ឈាន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហម ខេត្តប៉ៃលិន អស់លោក លោកស្រី ជាសមាជិក សមាជិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត។ ក្រៅតែពីទទួលបានផ្ទះ ប្រជាពលរដ្ឋក្រក្រីក៏បានទទួលនូវ អំណោយមួយចំនួនផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារ បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់ពួកគាត់ និង​សូមជូនពរឲ្យសម្តេចកិតិព្រឹិទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕