(ម៉ូស្គូ)៖ រដ្ឋាភិបាលក្រុងម៉ូស្គូបានបញ្ជាក់ថា ករណីធ្លាក់យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍រុស្ស៊ីនៅអេហ្ស៊ីប ដោយបានសម្លាប់មនុស្ស ២២៤នាក់ គឺជា «អំពើភេរវកម្មបំផ្ទុះដោយគ្រាប់បែក» នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិច។
ប្រធានសហព័ន្ធសន្ដិសុខរបស់រុស្ស៊ី លោក Aleksandr Bortnikov បានបញ្ជាក់ថា ករណីនេះបណ្តាលមកពីការបំផ្ទុះគ្រាប់បែក ដែលជាគ្រាប់ច្នៃដោយដៃ មានទម្ងន់១,៥គីឡូក្រាម នៃម្សៅ TNT។
សូមជំរាបថា ថ្មីៗនេះ យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី បានធ្លាក់នៅទីក្រុង Sinai នៅប្រទេសអេហ្ស៊ីបនៃកណ្ដាលវាលខ្សាច់សាហារ៉ា បណ្ដាលឲ្យមនុស្ស ២២៤នាក់ស្លាប់៕