(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ ១១នាក់រងរបួសធ្ងន់ និង៨នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទាំង១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១២​គ្រឿង​, រថយន្ត​ធុន​តូច៥​គ្រឿង​, ​កង់១​គ្រឿង​ និង​ថ្មើរជើង១​នាក់ ហើយមូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន៥​លើក​, ប្រជែង​គ្រោះថ្នាក់២​លើក​, មិន​ប្រកាន់​ស្តាំ១​លើក​, មិន​គោរព​សិ​ទិ្ធ១​លើក​, បត់​គ្រោះថ្នាក់១​លើក​, មនុស្សធ្លា​ក់លើ​គោយន្ត១​លើក​, មនុស្ស​ដើរ​ឆ្លងផ្លូវ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន១៩​នាក់ ​(​យប់​៩​នាក់​) ។​

ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលបានធ្វើការផាកពិន័យ រថយន្ត​សរុប​ចំនួន១១៣៣​គ្រឿង (​រថយន្ត​ធំ៦០៦​គ្រឿង​) ស្មើ​និង​១១៣៧​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន៧៣៥​គ្រឿង ស្មើនឹង៧៣៩​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣៩៨​គ្រឿង​ ស្មើនឹង​៣៩៨​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន១៣០៩​គ្រឿង៕