(កំពង់ឆ្នាំង)៖ មានករណីក្មេងប្រុសស្រី ចំនួន៤នាក់ បានស្លាប់គួរឲ្យខ្លោចផ្សារ និងសង្វែគពេកក្រៃ ដោយសារតែពួកគេបានលង់ទឹកអន្លង់អូរស្លាប់ ប៉ុន្តែក្នុងនោះមានតែក្មេងម្នាក់ប៉ុណ្ណោះ ដែលបានរួចជីវិត ពីការលង់ទឹកអន្លង់អូរ ខណៈរូបគេតោងមែកឈើ មាត់អូរបានទាន់ពេល ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ហេតុការណ៍ដ៏សោកសង្រែង នេះបានកើតឡើងនាម៉ោង៥៖៤៥នាទី ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចទឹកអន្លងអូរ ឋិតក្នុងភូមិ តាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់អត្តសញ្ញាណរបស់ក្មេងរងគ្រោះ ខាងលើនៅឡើយទេ៕