(កណ្តាល)៖ លោក តុង ស៊ីវមី អភិបាលស្រុកពញឮ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ បាននាំយកថិវការបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ គណៈពង្រឹងមូលដ្ឋានស្រុកពញឮ ចំនួន៥០ម៉ឺនរៀល ទៅប្រគល់ជូនលោក ឈៀង អៀន ដែលបានរងរបួស ដោយសារផ្ទុះគ្រាប់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមរំលឹកជូនថា នៅម៉ោងប្រមាណ៧៖០០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ លោក ឈៀង អៀន អាយុ៥៦ឆ្នាំ ជាប្រជាកសិករ រស់នៅក្នុងភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កំពុងកាប់ដីលើកភ្លឺស្រែប្រាំង ក៏ប៉ះចំទៅនឹងគ្រាប់ បណ្តាលឱ្យផ្ទុះជះអំបែង ធ្វើឱ្យរបួសលើដងខ្លួនជាច្រើនកន្លែង។

ក្រោយហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារក៏បានបញ្ជូន លោក ឈៀង អៀន ទៅកាន់មន្ទីរសម្រាក ព្យាបាលមួយកន្លែងដែលនៅជិតនោះ។ លោក ដួង តេង អធិការនគរបាលស្រុកពញឮ បានប្រាប់ឱ្យដឹងថា តាមការពិនិត្យ គ្រាប់ដែលបានផ្ទុះនោះ គឺជាប្រភេទគ្រាប់អឹម៧៩ ដែលសល់ពីសម័យសង្គ្រាម។ លោក តុង ស៊ីវមី អភិបាលស្រុកពញឮ បានបន្ថែមថា តាមការបញ្ជាក់របស់គ្រូពេទ្យរបួស របស់លោក ឈៀង អៀន មិនមានលក្ខណៈធ្ងន់ធ្ងរ ដល់អាយុជីវិតនោះទេ ហើយក្រុមគ្រូពេទ្យ ក៏កំពុងយកចិត្តទុកដាក់ព្យាបាលផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News