(សេអ៊ូល)៖ កូរ៉េខាងជើង បាននឹងកំពុងតែជីករូង ឬផ្លូវក្រោមដី នៅតំបន់​សាកល្បង​អាវុធ​នុយ​ក្លែអ៊ែរ ដោយទុកសម្រាប់សាកល្បងអាវុធ​នុយ​ក្លែអ៊ែរនៅពេលអនាគត ដោយព័ត៌មាននេះលេចឮ​ឡើង​ ២ថ្ងៃមុន មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន ជួបគ្នានៅទីក្រុងសេអ៊ូល នេះ​បើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា។

តំបន់ដែលកូរ៉េខាងជើង ទុកបម្រុងនឹងសាកល្បងអាវុធនុយក្លែអ៊ែរនោះ ត្រូវបានគេដឹងថា នៅ​ភាគ​ខាងកើតនៃឆ្នេរសមុទ្រ ហើយក៏ជាកន្លែង​មួយដែលកូរ៉េខាងជើង ធ្លាប់បានបាញ់សាកល្បងចំនួន ៣ដងរួចទៅហើយ។

ក្រុមអ្នកឃ្លាំងមើលរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា នៅតំបន់សាកល្បងអាវុធនុយក្លែអ៊ែរនោះ គេឃើញមានរថយន្តធុនធំជាច្រើន ដោយតាមការប៉ាន់ប្រមាណហាក់ដូចជា កំពុងតែជីកផ្លូវក្រោម​ដី ព្រោះរថយន្តទាំងនោះភាគច្រើនឃើញដឹកដីចេញពីតំបន់នោះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៣ កូរ៉េខាងជើង បាច់សាកល្បងអាវុធនុយក្លែអ៊ែរ ចំនួន ៣ដង ដោយគ្មានខ្លាចប្រទេសណាមួយឡើយ បើទោះបីជាការបាច់សាកល្បងនោះ ត្រូវបាន​ប្រទេសជិតខាង និងអង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំងក្ដី៕