(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសដាក់ប្រទេសបារាំងក្នុងភាពអាសន្នរយៈពេល៣ខែ និងបានបញ្ជាក់ថា «បារាំងនឹងកម្ទេចក្រុម ISIS មិនមែន ISIS ជាអ្នកកម្ទេចបារាំងនោះទេ» ខណៈដែលនៅពេលនេះ Eiffel Tower ស្ថិតក្នុងទីក្រុងប៉ារីស ត្រូវបានបើកដំណើរការឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា៕