(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក John Kerry បានធ្វើដំណើរមកដល់ទីក្រុងប៉ារីសកាលពីរសៀលថ្ងៃចន្ទ ទី១៦ ដើម្បីជួបសម្តែងការគួរ សមជាមួយនឹងប្រធានាធិបតីបារាំងលោក Francois Hollande ក្រោយមានអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុម ISIS កាលពីរាត្រីសុក្រ ទី១៣ វិច្ឆិកាសប្តាហ៍មុន នេះបើយោងតាមសារព័ត៌មាន BBC ចេញ ផ្សាយថ្ងៃអង្គារ ទី១៧ វិច្ឆិកានេះ ៕