(ក្រុងឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានប្រកាសសម្រេចចំណាយ ៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ប្រើប្រាស់នូវក្នុងវិស័យយោធា ជាពិសេសគឺផ្ដោតទៅលើផ្នែកសន្ដិសុខ និងប្រឆាំងអំពើភេរវកម្ម ព្រមទាំងក្រុម ISIS ដែលការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារកណ្ដាលទីក្រុងប៉ារីស ស្លាប់មនុស្ស ១៣២នាក់៕