(អង់គ្លេស)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានបង្ហោះសារព្រមានតាមរយៈបណ្ដាញសង្គម Twitter ដល់ចក្រភពអង់គ្លេសឲ្យមានការប្រុងប្រយ័ត្ន ព្រោះចក្រភពមួយនេះនឹងក្លាយជាគោលដៅបន្ត ដែលត្រូវវាយប្រហារ បន្ទាប់ពីទីក្រុងប៉ារីស ប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Express របស់ចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥៕