(ប៉ារីស)៖ ប៉ូលិសបានឆ្មក់ចូលកន្លែងលាក់ខ្លួននៅដ៏មានសុវត្ថិភាព នៅក្នុងសណ្ឋាគារមួយកន្លែង របស់ក្រុមភេវរករ ដែលពួកគេបានស្នាក់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការវាយប្រហារនៅទីក្រុង ប៉ារីស នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញម្ចុលសឺរ៉ាំងជាច្រើន រួមទាំងសៀវភៅដែលមានឈ្មោះលោក Abdeslam ជាជនសង្ស័យកំពុងតាមចាប់ខ្លួន ក្នុងបន្ទប់សណ្ឋាគារពីរបន្ទប់ ដែលស្ថិតនៅក្បែរទីក្រុង ប៉ារីស។
មិនតែប៉ុណ្ណោះក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញកន្លែងស្នាក់នៅដ៏មានសុវត្ថិភាពមួយកន្លែងទៀត របស់លោក Ibrahim Abdeslam ដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យផងដែរ។ ប៉ូលិសសន្និដ្ឋានថា កន្លែងនោះអាចត្រូវបានគេប្រើប្រាស់សម្រាប់ការផលិតគ្រាប់បែករបស់ភេវរករមួយក្រុមផ្សេងទៀត៕