(វ៉ាស៊ីនតោន)៖ ប្រធានភ្នាក់ងារស៊ើបអង្កេត CIA លោក John Brennan បានព្រមានថា ការវាយប្រហាររបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS មិនមែនជាគម្រោងវាយប្រហារតែមួយប៉ុណ្ណោះនោះទេ ដោយលោកបញ្ជាក់ថា ពួកសកម្មប្រយុទ្ធទាំងនោះនៅមានគម្រោងថ្មីទៀត ដែលស្រដៀងគ្នានេះដែរ ហើយត្រៀមជាស្រេចក្នុងការវាយប្រហារ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងាសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៕